Science and the Quran
Page 21 of 118
========================================
Incompatibility between freshwater and saltwater
========================================
ហេតុអ្វីបានជាសារធាតុទឹកដូចគ្នាសោះ ហេតុអ្វីបានជាទឹកសាប និងទឹកប្រៃមិនអាចូលគ្នាបាន?
ទាក់ទិនអំពីការមិនចូលគ្នារវាងទឹកសាប និងទឹកសមុទ្រនេះកាលពីជាង១៤០០ឆ្នាំមុនបានលើកឡើងអំពីការមិនចូលគ្នារវាងទឹកសាប និងទឹកសមុទ្រនេះ។ នៅក្នុងជំពូកទី៥៥ ឃ្លាទី១៩ និងទី២០នៃគម្ពីរអាល់គួរអានបានលើកឡើង និងមានន័យជាភាសាខ្មែរថា :
“ទ្រង់បានធ្វើឱ្យសមុទ្រពីរ (ទឹកសាប និងទឹកប្រៃ)ជួបគ្នា” ឃ្លាទី១៩
“នៅរវាងវាទាំងពីរមានរបទាំងខណ្ឌមិនឱ្យជ្រាបចូលគ្នា” ឃ្លាទី២០
⁇ ْبَحْرَيْنِ ْتَقِيَلْتَقِيَانِ - 19
بَرْزَخٌا بَرْزَخٌ لَّا يَبْغِيَانِ - 20
នៅក្នុងពាក្យជាភាសាអារ៉ាប់ថា (បារហ្សាក់) بَرْزَخٌ មានន័យថារបាំង និងការបែងចែក។ របទាំងនេះមិនសំដៅដល់ភាពដាច់ដោយឡែកពីគ្នាដូចជាខ្លួនរបស់មនុស្សពីរផ្សេងគ្នានោះទេ។ របកគំហើញវិទ្យាសាស្ត្រសម័យទំនើបានបង្ហាញឱ្យដឹងថា នៅទីតាំងដែលសមុទ្រពីរជួបគ្នា ហើយវាមិនអាចូលគ្នាឡើយ វារុញច្រានគ្នាទៅវិញទៅមក។ ការបែងចែក និងមិនអាចូលគ្នានោះ ដោយសារសីតុណ្ហភាព ម៉ូលេគុល និងកំហាប់ដង់ស៊ីតេរបស់ទឹកដែលមានកម្រិតខុសគ្នា។
អ្នកវិទ្យាសាស្ត្រជំនាញផ្នែកមហាសមុទ្រ បច្ចុប្បន្ននេះពួកគេបង្ហាញកាន់តែច្បាស់អំពីការលើកឡើងដែលមាននៅក្នុងគម្ពីរអាល់គួរអានត្រង់ចំណុចឃ្លាទាំងលើ។ ភាពដាច់ដោយឡែកនូវលក្ខណៈសម្បត្តិ កម្រិតដង់ស៊ីតេ កំហាប់ ម៉ូលេគុល គឺជាកត្តា និងលក្ខខណ្ឌដែលរក្សារវាងមហាសមុទ្រទាំងពីរមិនអាចូលគ្នាបាន។ លោក បណ្ឌិតសាស្ត្រាចារ្យ វីលៀម ហៃ (Wllam Hay) ដែលត្រូវបានគេស្គាល់ថាគឺជាអ្នកវិទ្យាសាស្ត្រ ជំនាញផ្នែកមហាសមុទ្រ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យខូឡូរ៉ាដូ (Colorado) នៃសហរដ្ឋអាមេរិក៏បានបញ្ជាក់អំពីបាតុភូតនេះផងដែរ។
CamQuran Digital Library
— 21 —
56 words